Blogger Widgets
Blogger Widgets

Monday, April 1, 2013

ឧបករណ៍ភ្លេងខ្មែរ





ខ្មែរជាជាតិសាសមួយដែលមានភាពវ័យចំនាស់ជាងគេនៅអាស៊ីអាគ្នេយ៏ សូម្បីតែវប្បធម៌ក៏ត្រូវបាន មនុស្សម្នាស្កាល់ជា លក្ខណៈសកលដែរ។ ព្រមជាមួយគ្នានេះដែរសិល្បៈ ស្ថាបត្យកម្មដែលប្រកប ដោយទេពកោសល្យច្នៃប្រឌិតខ្មែរក៏មានសិល្បៈតូរ្យតន្រ្តីរបស់ខ្លួនដែល បានថែរក្សាគងវង្សស្ថិត ស្ថេរចេកាលរហូតមកដល់បច្ចុប្បន្ន ។
ភ្លេងបុរាណខ្មែរបានរក្សាទុក្ខនៅនិរន្តរភាពរបស់ខ្លូនអាចអោយគេចងចាំតាមរយៈ ឧបករណ៏ ៤ ប្រភេទដែលគេប្រើខ្សែសំរាប់ដេញ កេះ កូត និងឧបករណ៏សំរាប់ផ្លុំ ឧបករណ៏ សំរាប់វាយ បង្កើតស្នូរ។ដែលឧបករណ៏ទាំងនោះមានដូ​ចជា ស្គរ(ស្ករដី ស្គរសម្ភោរ ស្គរធំ ស្គរតូច ស្គរជ័យ) ឈឹង រនាត(រនាតឯក រនាតធុង) ទ្រ ទ្រសោ តាខេ ទ្រឆេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង្សតូច គងវង្សធំ ឃ្មោះ ប៉ាន់ កុងប៉ឹង ប៉ីអ ។ល។ ឧបករណ៏ប៉ុន្មានប្រភេទ ទាំងនេះហើយដែលធ្វើអោយអន្តរជាតិស្គាល់ខ្មែរតាមរយឧបករណ៏ ភ្លេងខ្មែរជាមួយនិងឧបករណ៏ ដដែលនេះត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ ខ្លួនដែលប្រើក្នុងពិធីបែបសាសនាដូចជាពិធី បុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្យ ភ្ជំបិណ្យ និងការសំដែងសិល្បៈសម័យ​ជាដើម។

No comments:

Post a Comment