ការដែលនឹងពណ៌នាអំពីប្រវត្តិដំរីនេះ ខ្ញុំនឹងពណ៌នាតាមរឿងនៃបុរសម្នាក់ ដែលវិលពីកំណើតដំរីមកចាប់ជាតិជាមនុស្ស ហើយដឹងជាតិរបស់ខ្លួនកាលកើតជាដំរី បុរសនោះអួតថាកាលខ្លួននៅជាកុមារអាចចាំទាំងភាសាដំរីបានផង ។
គ្រានេះនឹងពោលពីប្រវត្តិនៃបុរស ដែលដឹងជាតិនោះ ជាសេចក្ដីសង្ខេបជាមុនសិន ដើម្បីជាគោលក្នុងរឿងនេះ ។ ក្នុងសម័យមួយ ខ្ញុំបានជួបនឹងបុរសម្នាក់ឈ្មោះនាយ វ៉ឹក ធ្វើជាទាហានក្រុមរក្សាស្រុកនៅទីរួមខេត្តកំពង់ធំ បុរសនេះនិយាយថាខ្លួនទើបនឹងវិលពីកំណើតដំរី មកចាប់ជាតិជាមនុស្សក្នុងបច្ចុប្បន្ននេះ ។ អស់លោក-អ្នក ដែលធ្លាប់បានទៅធ្វើរាជការ នៅទីរួមខេត្តកំពង់ធំ កាលពីឆ្នាំ១៩២០ ដល់១៩២៥ គង់បានជ្រាបឬបានស្គាល់នាយវ៉ឹក នោះជាពុំខាន ។ នាយវ៉ឹកនេះ ជាមនុស្សមានសណ្ឋានទ្រង់ទ្រាយបែបភាពគួរឲ្យជឿថា ទើបនឹងវិលមកពីសត្វដំរីមែន ព្រោះសណ្ឋានក្បាលមានទំនងដូចក្បាលដំរី ម្រាមដៃនឹងម្រាមជើងធំៗខ្លីៗ ដំណើរដើរយោលខ្លួនយោលក្បាលដូចដំរី ។ ជាតកនាយវ៉ឹកនាយវ៉ឹកអធិប្បាយថា កាលខ្ញុំកើតជាដំរី ជាសត្វដំរីភ្នំ ខ្លួនខ្ញុំជាដំរីមានភ្លុកមានបងឈ្មោល១ជាដំរីស្ត មានម្តាយ១ មេម៉ាយ តែកើតនៅព្រៃភ្នំណាៗខ្ញុំមិនស្គាល់ ។ ខ្ញុំនឹងបងបានគិតគ្នាពិចារណាសង្វេតចិត្តអាណិតដល់មាតា ដែលចាស់ជរា ដើររកអាហារល្អឬឆ្ងាញ់ពិសារឲ្យពេញបរិបូណ៌ពុំបានព្រោះនៅក្នុង ហ្វូងធំ អាហារទាំងឡាយដូចយ៉ាងទំពាំងទុលដី មើលឈើនឹងផ្លែឈើជាដើម ដំរីស្ទាវៗ ដណ្តើមយកអស់ ។ ខ្ញុំព្រមទាំងបង នឹងទ្រាំនៅក្នុងហ្វូងធំពុំបាន ក៏បបួលបងប្អូននាំម្តាយបែកចេញពីហ្វូងធំទៅរកស៊ីក្នុងព្រៃ ឆ្ងាយ ។ ពីហ្វូងដំរីឯទៀត ។ មានកាលសម័យថ្ងៃមួយ ខ្ញុំនាំម្តាយចេញទៅរកស៊ីក្នុងព្រៃឈើ ស្រាប់តែមានព្រានបាញ់កាំភ្លើងពីចុងឈើមកត្រូវខ្លួនខ្ញុំ តែក្នុងខណៈដែលត្រូវគ្រាប់នោះ ខ្ញុំគ្មានស្មារតីដឹងថាខ្លួនត្រូវគ្រាប់ទេ ព្រោះកាលឮសូរកាំភ្លើងនោះ ខ្លួនខ្ញុំនឹងបងខ្ញុំ ព្រមទាំងមាតារត់ចេញពីនោះ ដោយប្រញាប់ប្រញាល់ ។ លុះខ្ញុំរត់ឆ្ងាយបន្តិចទៅក៏នឹកឃើញថា នៅទីដែលឮសូរកាំភ្លើងនោះ អាត្មាអញបានឃើញដំរី១ដួលស្លាប់ កាលនឹកឃើញដូច្នេះខ្ញុំក៏វិលទៅកាន់ទីនោះវិញតែម្នាក់ឯង កាលខ្ញុំទៅដល់ក៏ឃើញដំរី ១ មានភ្លុកដួលស្លាប់ ខ្ញុំខំសំឡឹងមើលខ្មោចដំរីនោះ ក៏ឥតមានស្គាល់សោះ, ខំមិនអស់ចិត្តក៏ចូលទៅចាប់លើកខ្មោចដំរីនោះ ត្រឡប់លើជាក្រោម ដើម្បីពិនិត្យមើលឲ្យច្បាស់ ក៏នៅតែមិនស្គាល់ ។ ខ្ញុំក្រឡេកមើលទៅចុងឈើឃើញព្រានព្រៃម្នាក់អង្គុយលើបង្គាបឈើ ដៃកាន់កាំភ្លើង ខ្ញុំនឹកផ្តួចក្នុងចិត្តឡើងថា ព្រាននេះហើយជាអ្នកធ្វើហត្ថីឃាដ បើដូច្នេះអាត្មាអញនឹងនៅរង់ចាំធ្វើមនុស្សឃាដវិញជាការសងសឹក គ្នា, ខ្ញុំកាលគិតដូច្នោះហើយក៏ថយខ្លួនទៅពួននៅគុម្ពឈើមួយ រងចាំព្រាននោះចុះមក និងចូលទៅព្រេចសម្លាប់ ។ ចំណែកខាងព្រានកាលឃើញថា ដំរីដែលខ្លួនបាញ់នោះស្លាប់ប្រាកដហើយ ក៏ចុះចាកបង្គាបឈើ ដៃកាន់កាំភ្លើង លុះចុះមកដល់ដីហើយយកពូថៅទៅពុំក្បាលដំរីនោះ កាលពុះកកាយដកយកភ្លុកបានហើយ ក៏ចងភ្លុកនោះរែកយកតៅ ដៃនៅតែកាន់កាំភ្លើងជាប់ទៅផង ។ ឯខ្លួនខ្ញុំដែលពួនចាំធ្វើមនុស្សឃាដនោះ ចេះតែមានសេចក្ដីខ្លាចតក់ស្លុតក្នុចិត្តពុំហ៊ានចូលទៅព្រេច តែមិនព្រះលះបង់គំនិតដែលចងអាឃាដព្យាបាទនោះទេ កាលឃើញព្រានចេញដំណើរទៅ ខ្ញុំក៏ចេញទៅតាមក្រោយដោយគិតថា បើដល់ទីណាមួយមានឳកាសល្អនឹងចូលទៅព្រេចឲ្យខាងតែបាន តែពុំចេះមានឳកាសល្អសោះ លុះតាមៗទៅដរាបដល់ផ្ទះព្រានៗក៏ចូលទៅក្នុងផ្ទះ ខ្ញុំក៏ថយទៅនៅក្នុងព្រៃចេកខាងក្រោយផ្ទះព្រោះនោះ តែមិនឆ្ងាយប៉ុន្មានទេ ព្រោះព្រាននិយាយការអ្វីៗ ក្នុងផ្ទះខ្ញុំឮទាំងអស់ ដោយចងចិត្តថា ឲ្យតែព្រានចុះពីផ្ទះមកកាលណា នឹងចូលទៅសម្លាប់ ។ ក្នុងរាត្រីនោះខ្ញុំបានបរិភោគផ្លែចែកនឹងដើមចែកក្នុងចំការនោះ ខ្ទេចខ្ទីអស់ ។ លុះព្រឹកឡើង ខ្ញុំឮព្រាននិយាយថា ចុះចេកអញថ្ងៃនេះ ក៏ស្រពោនទុំស្លឹកពាសពេញទាំងចំការដូច្នេះ ជាមានហេតុអ្វីឬ លុះកន្លងចូលរាត្រីគំរប់ពីរ ខ្ញុំចូលទៅរុះផ្ទះព្រាននោះ កំពុងតែរុះរើឮសូរសំឡេងព្រានដាស់ប្រពន្ធប្រាប់ថា អញដូវជាវិលមុខ ប្រហែលជាខុសប្រកាំដឹង ឯងចូរទៅកាប់ដើមចេកយកមកដោយស្លាធ័រឲ្យអញ ។ ខ្ញុំឃើញប្រពន្ធព្រាននោះ ចុះទៅកាប់ដើមចេកមែនខ្ញុំដូចជាមានសេចក្ដីភ័យពុំហ៊ានរុះផ្ទះ នោះតទៅទៀត ។ លុះដល់រាត្រីគំរប់បី ស្រាប់តែខ្ញុំភ្លេចបាត់ស្មារតីពុំដឹងជាខ្លួនទៅនៅក្នុងទីណា (គឺចូលទៅចាប់កំណើតក្នុងផ្ទៃប្រពន្ធព្រាន) ។
តអំពីនេះទៅ នឹងរាថយទៅនិយាយអំពីប្រពៃណីនៃសត្វដំរី តាមសំដីនាយវ៉ឹកឡើងវិញ ។
សត្វដំរីកាន់ប្រពៃណីសុចរិតពិតត្រង់ មានធម្មសម្បត្តិដ៏បរិបូណ៌ គឺដំរីញីទាំងឡាយ ដែលនៅក្រមុំ មានសេចក្ដីជឿស្មោះត្រង់នឹងមាតាបិតាពុំហ៊ានប្រព្រឹត្តអនាចារក្រៅ កន្លងធម៌ បើនឹងយកប្តី លុះតែមាតាបិតាយល់ព្រមទុកដាក់ ឲ្យទើបបានហ៊ានយក ។ មុននឹងប្រគល់ខ្លួនធីតាឲ្យកាន់ត្រកូលស្វាមីនោះ មានធ្វើពិធីមួយដ៏សំខាន់ គឺប្រជុំពួកដំរីដែលជាញាតិមកប្រាប់ឲ្យយល់ព្រមគ្រប់ៗគ្នា នៅទីបឹងឬជ្រោះណាមួយ លុះព្រមព្រៀងធ្វើមង្គលរួចហើយ ដំរីគួសវាសនាំគ្នាចុះទៅក្នុងបឹងឬក្នុងជ្រោះដើម្បីឲ្យពួកដំរី ចុះបាចទឹកឲ្យ ។
ក្នុងមួយឆ្នាំៗ ដំរីទាំងឡាយក្នុងសកលលោក ត្រូវទៅឡើងអ្នកតាម្តង ទោះបីទៅរកស៊ីឆ្ងាយក្ដីជិតក្ដី ក៏ត្រូវចូលទៅប្រជុំគ្នាឡើងអ្នកតាមួយថ្ងៃ ពុំដែលមាន គ្រប់តែដំរីត្រូវដឹងរបៀបនេះ ។ ឯអ្នកតានោះមានរួបសណ្ឋានទ្រង់ទ្រាយដូចមនុស្ស តែធំប៉ុនដំរីសារអង្គុយពែនភ្នែន នៅលើកំពូលភ្នំ បែរមុខទៅទិសខាងកើត ។ ដំរីទាំងឡាយកើតពីខាងកើត ហើយដើរចូលទៅថ្វាយបង្គំអ្នកតាម្នាក់ម្តងៗ ។ ពេលដែលដំរីក្រាបសំពះនោះ អ្នកតាប្រាប់ថាឆ្នាំនេះត្រូវឲ្យដំរីបរិភោគដើមឈើនេះជាថ្នាំ ដំរីទទួលប្គាប់ហើយក៏ថយចុះទៅវិញ រួចដំរីណាមានអាយុសង្ខារគ្រប់កំណត់នឹងមរណៈក្នុងឆ្នាំនោះ មិនអាចរស់នៅដល់ពេលចូលថ្វាយបង្គំលើកក្រោយទៀតបានទេ អ្នកតាក៏មិនបានប្រាប់ថ្នាំឲ្យដំរីនោះបរិភោគទេ គ្រាន់តែធ្វើអាការឲ្យសញ្ញាដោយលើកដៃដាក់លើស្មាចង្អុលទៅក្រោយ គឺចង្អុលទៅខាលិចភ្នំ ដំរីនោះក៏ស្រក់ទឹកភ្នែក ហើយចុះទៅតាមដៃអ្នកតាទៅ ។ ពួកដំរីដែលជាកូនចៅ ឬជាមិត្រសំឡាញ់ឃើញដូច្នោះក៏សំដែងអាការផ្សេងៗ ដើម្បីថ្លែងសេចក្ដីសោកស្តាយ ។
ដំរីដែលនៅក្នុងព្រៃ សឹងមានឥស្សរផាពជាទីសប្បាយរីករាយណាស់ តែមានទេសកាលម្តងៗ នាំឲ្យពួកដំរីទាំងឡាយមានទុក្ខព្រួយគឺបើមេដំរីណាសំរាលកូនមក សប្បុរទង់ដែង (ហៅថាដំរី) នោះពួកដំរីទាំងឡាយនាំគ្នាខ្វល់ខ្វាយជួយថែរក្សាកូនដំរីនោះ ។ បើកូនដំរីនោះចេញដើរទៅទីណា តែងនាំគ្នាតាមទៅឈរបាំពីមុខពីក្រោយ ដើម្បីកុំឲ្យមនុស្សលោកឃើញ ព្រោះមនុស្សលោកកាលណាឃើញកូនដំរីនោះហើយ ពុំដែលរំលងចោលមួយដងដោះឡើយ តែងតែតាមទាក់តាមចាប់ ម្ល៉ោះហើយសេចក្ដីអន្តរាយ ដោយគ្រឿងអាវុធក៏កើតមានឡើង ដល់ពួកដំរីទាំងមូល លុះកូនដំរីនោះធំពេញជំទង់ឡើង ក៏នាំគ្នាចាប់យកទៅឲ្យត្រាំទឹកដេលមានជ័រឈើ ដើម្បីឲ្យក្លាយទៅជាដំរីខ្មៅវិញ ។
សារត្រឡប់ទៅនិយាយអំពីប្រពន្ធព្រានព្រៃ ។ ប្រពន្ធព្រានព្រៃកាលគភ៌គ្រប់កំណត់ទសមាស ក៏សំរាលកូនចេញមក កូននោះជាភេទប្រុស មានរូបរាងទ្រង់ទ្រាយដូចដំរីដោយច្រើន ។ មាតាបិតាបានសន្មតនាមកុមារនោះថា វ៉ឹក ។
ចៅវ៉ឹកពោលថា កាលខ្ញុំកើតឡើងអាយុបាន៣ឆ្នាំ ក៏នឹករលឹកដល់ដំរីដែលជាមាតានឹងបងពុំដឹងជានៅឯណា នឹកពិចារណាឃើញតាងពីនាំបណ្តើរមាតាចេញចាកហ្វូងដំរីមកដល់ទីដែល ព្រានព្រៃបាញ់ខ្លួននោះ ខ្ញុំមានសេចក្ដីរំជួលក្នុងដួងហ្ឫទ័យកាន់តែខ្លាំងឡើងៗ នឹងទ្រាំនៅស្ងៀមតទៅពុំបាន។ ទទួលមានឳកាសថ្ងៃមួយ មាតាបិតាខ្ញុំទៅធ្វើចំការអស់ ទុក្ខខ្ញុំឲ្យនៅចាំផ្ទះដោយផ្តាំផ្ញើនឹងញាតិព្រៀងលានឲ្យជួយ មើលផង ខ្ញុំឃើញបានឳកាសល្អ ក៏រត់ចេញពីផ្ទះដើរចូលទៅក្នុងព្រៃ ដើម្បីស្វែងរកដំរីជាមាតានឹងបង ។ ខ្ញុំចេញដើរទៅតាមផ្លូវដែលខ្ញុំនៅចាំកាលកើតជាដំរីធ្លាប់ដើរ ខ្ញុំទទួលទាហារផ្លែឈើតាមដែលខ្ញុំធ្លាប់ទទួលទានកាលពីនៅជាជាតិ ដំរី ចេញដើរទៅក្នុងព្រៃអស់វេលារាត្រីជាច្រើន ឥតមានជួបនឹងមនុស្សណាម្នាក់សោះ ឃើញតែដានជើងដំរីព្រៃ ខ្ញុំខំដើរតាមដានដំរីទៅទៀត ។ គីតអំពីថ្ងៃដែលខ្ញុំចេញអំពីផ្ទះទៅបាន៧ថ្ងៃ ខ្ញុំបានជួបប្រទះនឹងដំរីស្ត១ ដើរស៊ីក្នុងព្រៃស្មាច់ ខ្ញុំគយគន់មើល ដោយសេចក្ដីសង្កេតសព្វគ្រប់ទៅ ក៏ស្គាល់បានប្រាកដជាបងរបស់ខ្ញុំៗ ស្ទុះចូរទៅ ដើម្បីសាកសួរអំពីសុខទុក្ខនឹងសួររកមាតា ។ ដំរីស្តកាលបានឃើញមនុស្សរត់ចូលទៅជិតដូច្នោះ ក៏ភិតភ័យតក់ស្លុត ស្ទុះរត់ចេញជាប្រញាប់ ។ ខ្ញុំនៅចាំភាសាដំរី ក៏ស្រែកជាភាសាដំរីអំពីរឿងរ៉ាវ ដែលធ្លាប់នៅជាមួយគ្នាក្នុងគ្រាដែលកើតជាដំរី ខ្ញុំនិយាយបណ្តើររត់តាមបណ្ដើរ ទាល់តែដំរីស្តស្តាប់បានទើបឈប់លែងរត់ ហើយខ្ញុំចូលទៅឈរទល់មុខដំរី ពោលវាចាជាភាសាដំរីសួរមាតា ។ ដំរីស្តប្រាប់មកវិញថា មាតាយើងស្លាប់ទៅហើយ ។ ដំរីស្តជឿជាក់ថា ប្អូនបានទៅកើតជាមនុស្សមែន ក៏មានសេចក្ដីស្នេហាចំពោះខ្ញុំក្រៃពេក បានចាប់លើកខ្ញុំដាក់ឲ្យអង្គុយលើពោងនាំចេញទៅរកស៊ីព្រៃស្ងាត់ ដែលឆ្ងាយអំពីហ្វូងដំរី ដើម្បីការពារមិនឲ្យដំរីព្រៃឃើញខ្លួនខ្ញុំ ហើយខំរកផ្លែឈើមើមឈើឲ្យខ្ញុំបរិភោគជួសតាងបាយ ។ ដំរីស្តខំព្យាយាមខ្ញុំពេញ៣ឆ្នាំ ឥតបានចូលទៅក្នុងហ្វូងដំរីព្រៃសោះ ម្ល៉ោះហើយបណ្តាលឲ្យកើតសេចក្ដីអផ្សុកធុញទ្រាន់ជាខ្លាំង ទើបនិយាយនឹងខ្ញុំថា អូនអើយ អូនឯងបានទៅកើតជាមនុស្សទៅហើយ គួរតែទៅនៅរួមសាមគ្គីនឹងមនុស្ស ឯបងដែលមានកំណើតជាសត្វដំរីក៏ត្រូវរួមសាមគ្គីនឹងសត្វដំរីដូច គ្នា ល្ហើាយចុះយើងជាបងប្អូនរួមផ្ទៃមួយ ក្នុងគ្រាអូនឯងនៅជាសត្វដំរីក៏ត្រូវនៅចាំប្រាកដថាយើងជាបង ប្អូននឹងគ្នាជាដរាបតទៅ ។ ខ្ញុំបានតបទៅវិញថាខ្ញុំទទួលស្តាប់ទាំងអស់ពាក្យដែលបងនិយាយ ទាំងប៉ុន្មាន បើដូច្នេះ សូមបងជូនខ្ញុំទៅទីលំនៅវិញ ។ ខ្ញុំនឹងដំរីស្តបានសំដែងសេចក្ដីអាឡោះអាល័យគ្នាជាពន្លឹកទៅវិញ ទៅមក រួចទើបសំរីស្តចាប់លើកខ្ញុំដាក់លើពោង ហើយដើរតំរង់ចូលទៅកាន់ស្រុកភូមិនៃមនុស្ស លុះទៅជិតដល់ក្រោយផ្ទះមាតាបិតាខ្ញុំក៏ដាក់ខ្ញុំឲ្យចុះពីលើ ពោង ហើយប្រញាប់ប្រញាល់វិលចូលទៅក្នុងព្រៃវិញ ។ ចំណែកខាងខ្លួនខ្ញុំ កាលចូលមកដល់ផ្ទះ មាតាបិតាជាព្រានព្រៃបានឃើញហើយ ក៏មានសេចក្ដីត្រើតរីករាយឥតឧបមា ព្រោះកាលបាត់ខ្ញុំទៅជាង៣ឆ្នាំ ឥតមានដំណឹងសោះ ។ ក្នុងពេលដែលទើបមកដល់ ខ្ញុំនិយាយភាសាមនុស្សមិនកើតទេ ព្រោះកាលខ្ញុំឃ្លាតពីមាតាបិតាទៅនោះ នៅតូចណាស់ ភាសាមនុស្សទើបតែនឹងចេះបន្តិចបន្តួចខ្ញុំស្តាប់ពាក្យមាតាបិតា ដែលសាកសួរ បានខ្លះមិនបានខ្លះ តែខ្ញុំនិយាយតបវិញមិនកើត ។ លុះកន្លងទៅ៣-៤ ខែទើបនិយាយរឿងរ៉ាវដែលពោលហើយនេះ ជាភាសាមនុស្សប្រាប់មាតាបិតាបាន ។
ចៅវ៉ឹកនេះ លុះអាយុពេញការបានចូលធ្វើជាទាហានក្រុមរក្សាស្រុកនៅទីរួមខេត្ត កំពង់ធំ ។ឈ្មោះនេះតែនិយាយរឿងរ៉ាវរបស់ខ្លួនចប់កាលណា តែងលើកដៃសំពះសុំឲ្យបានទៅកើតជាសត្វដំរីវិញ ព្រោះពុំពេញចិត្តនឹងសេចក្ដីចង្អៀតចង្អល់របស់មនុស្សលោកសោះ ។
អំពីរឿងប្រវេណីរបស់សត្វដំរីនេះ នៅមានហ្មម្នាក់ឈ្មោះ ហ្មសុខជាហ្មជាន់ចាស់ គាត់និយាយថា សត្វដំរីកាន់កិរិយា១ ប្លែកពីសត្វចតុប្បាទដទៃៗ គឺនៅគ្រាដែលសត្វដំរីរួមបវេណីនឹងគ្នា ពុំបានប្រព្រឹត្តដូចសត្វទាំងពួងទេ ប្រព្រឹត្តបែបយ៉ាងមនុស្សទៅវិញ ។ ថាសត្វដំរីញីនឹងដំរីឈ្មោល កាលណាមានសេចក្ដីស្រឡាញ់គ្នាជាប្រាកដ មុននឹងរួមសំវាស(ស្គាគ្នា) តែងនាំគ្នាទៅរកនាទីដីដែលមានភាពខូងកណ្ដាល ដើម្បីដេកផ្ងារបានដោយស្រួល តែមុនបឹងប្រះខ្លួនដេកទៅក្នុងដីក្រហូងនោះ ត្រូវដំរីឈ្មោលធ្វើកិច្ចស្បថសច្ចាប្រណិធានចំពោះមុខដំរីញីនោះ សិន តាមលក្ខណៈប្រវេណី ៣ ប្រការគឺ៖
១-កាលណាស្គាគ្នារួច ត្រូវជួយលើកឡើងវិញ,
២-បើមានអាសន្នអន្តរាយ ដោយសត្វខ្លាឬព្រានព្រៃមកទាន់ត្រូវនៅជួយការពារគ្នា គ្រាតែអស់ជីវិត មិនរត់ចោលគ្នា,
៣-ត្រូវទុកការរួមសំវាស (ស្គាគ្នា) ជាដំបូងនេះជាគោលថា នឹងមិនទៅស្នេហានឹងដំរីញីដទៃ ត្រាតែអស់ជីវិត ។
របៀបដែលស្បថនេះ ត្រូវដំរីឈ្មោលស្បថបែរមុខចំពោះទៅរកព្រះអាទិត្យ លុតជង្គង់លើកប្រមោយឡើងថ្វាយបង្គំព្រះអាទិត្យ ៣ ដង ទើបដំរីញីព្រមព្រះខ្លួនដេកទៅក្នុងដីក្រហូង ។ បានជាជាប់កិច្ចស្បថដូច្នេះ ព្រោះដំរីញីនឹងក្រោកឡើងខ្លួនឯងវិញពុំរួច ដោយហេតុទីដ៏ខ្ពស់ ខាងឆ្វេងនឹងខាងស្តាំ លុះតែដំរីដូចគ្នា ជួយលើកទើបក្រោករួច ។
របៀបប្រវេណីនៃសត្វដំរី ដូចបាន ពណ៌នាខាងលើនេះ ជាការពិតឬជាការប្រឌិតឡោះង ដោយថ្វីមាត់នៃអ្នកកំប្លែង ដើម្បីពោលជាការកំសាន្តនោះ ខ្ញុំពុំអាចនឹងរ៉ាប់រងទេ ទុកដជូនអស់លោកអ្នកដែលបានមើលឬបានស្តាប់រឿងនេះ ពិចារណាផងចុះ ។
ប្រភពនិងឯកសារយោង ៖
http://kouchandalis.blogspot.com

ចប់
ប្រភពនិងឯកសារយោង ៖
http://kouchandalis.blogspot.com
No comments:
Post a Comment