អណ្ដើកជាសត្វរស់នៅក្នុងទឹកបឹងក៏បានលើគោកក៏បាន ។ ហេតុដើមនោះ មានរឿងព្រេងមួយ និទាន ថា៖ក្នុងគ្រាយូរយារអង្វែងហើយ ពេលនោះមានទឹកជំនន់ធំណាស់។សត្វខ្លា ដំរីរាជសីហ៍រមាំង រមាស ក្ដាន់ជាដើម អំពាវនាវបបួលគ្នាទៅពួននៅព្រៃហេមពាន្ត នៅសល់តែអណ្ដើកសកលមួយ មិនព្រម ទៅនានឹងគេសោះ។ លុះទឹកជន់មកដល់ គាត់ក៏ហែលលេងជាមួយនឹងពពួកមច្ឆជាតិ ស៊ីមើម ឈើ ឬសឈើ។ កំពុងតែសប្បាយ ស្រាប់តែទឹកស្រកទៅវិញអណ្ដើកភ្លេចខ្លួនក៏ជាប់នៅនឹងបង្គា បឈើ តែលតោលពុំដឹងជាទៅ ខាងណានឹកថាអាត្មាអញមុខជាស្លាប់ហើយ ព្រោះដៃខ្លីជើងខ្លី។ លុះទឹក ស្រកផុតពីគល់ ឈើទៅវិញ មានល្បះស្មៅខ្ចី ដុះនៅគល់ឈើជាច្រើន ពេលនោះមានដំរីមួយ ដើរមករកបរិភោគ ស្មៅខ្ចី អណ្ដើកឃើញដំរីហើយនឹកថា ”អើបានការហើយអញបោកដំរីនេះម្ដង ឲ្យវា ដឹងដៃ” អណ្ដើកក៏ពន្លឺវាចាថា” នរណាមកធ្វើអ្វី ក្រោមដើមឈើនេះ ?” ដំរីឆ្លើយថា” ខ្ញុំជាដំរី “។ អណ្ដើកថា” យើបងដំរី បងឯងមិនទាន់ដឹងខ្លួនទេឬ ខ្លួនខ្ញុំនេះ ជាអគ្គរាជទូតព្រះបាទពារាណសី ឈ្មោះថាអ្នកហ្លួងចូលចិត្តមាណព ព្រះករុណាបានប្រើអញឲ្យចាំរកឯងក្នុងទីនេះ ឥឡូវប្រទះគ្នា ហើយចាំអញនិយាយប្រាប់ឯងពូជពង្សបងឯងនេះពីដើមមកនៅបម្រើជាបរិពារព្រះរាជាហើយស្រាប់ តែលួចរត់បាត់យក ទាំងផ្លិតចាមរីរបស់លោកមកជាមួយផង”។ ដំរីឮហើយក៏ភ័យញ័ររន្ធត់ឆ្លើយថា” ឪបង អ្នកហ្លួងអើយ ខ្ញុំពុំដឹងទេ ខ្ញុំឃើញតែរបៀបយ៉ាងហ្នឹងនេះគឺជាកន្ទុយរបស់ខ្ញុំទេតើ”។អណ្ដើក និយាយកាត់ថា ៖ អើហ្នឹងហើយអញមានថាលួចអី តែដូនតាឯងជាអ្នកលួច ប៉ុន្តែរបស់នៅលើរូប អ្នក បើចង់រួចខ្លួន ត្រូវទៅរកសត្វជើងមួយមកអោយអញ អញយកមកថ្វាយព្រះរាជា ជួយសុំអង្វរ ក្រែង បានរួចខ្លួន។ដំរីឮដូចច្នេះ ក៏ម្នីម្នាដើរទៅរកសត្វជើងមួយ ទាំងយំស្រែក ។ ខ្លាមួយឃើញដំរីយំស្រែក ហើយស្រែកសួរថា ” នែបងដំរីបងឯងមានទុក្ខពីរឿងអ្វី ក៏យំស្រែកដូច្នេះ”។ ដំរីសាសព្ទ ប្រាប់ខ្លាច សព្វគ្រប់ខ្លាថា” យីបងដំរីម្ដេចក៏ទៅចាញ់បោក អាសត្វអណ្ដើកចង្រៃមកយើងទៅពីរនាក់ទៅមើលវា មើល៍ ” ។ ខ្លា និង ដំរី បបួលគ្នាដើរត្រឡប់មកវិញ អណ្ដើកក្រឡេកឃើញពីចំងាយនឹកថា ” អៃយ៉ា បានខ្លាមួយទៀតផងមិនអីទេចាំមកជិតអញនឹងកហែងអាខ្លានេះម្ដង”។លុះខ្លានិងដំរីដើរមកដល់ជិត អណ្ដើកតាំងស្រែកថា ”អើអញឮសូរមាត់ដូចអាជាត្បេះឬ?“។ ខ្លាឆ្លើយថា ” ខ្ញុំហ្នឹងហើយ”អណ្ដើក និយាយថា ”នែ ! អាជាត្បេះ ឯងមានរឿងធំណាស់ ម្ដេចបានឯងយកភួយក្រឡាខ្លារបស់រាជាមក” ខ្លាថា”ទេលោក ! ខ្ញុំឃើញអីចឹងតាំងពីកើតមក” អណ្ដើកប្រាប់ថា ៖“ហ្នឹងហើយអញមិនថាឯងលួច ទេ ប៉ុន្តែភស្តុតាងនៅលើឯងស្រាប់ ហើយបើចង់រួចខ្លួន ទៅជួយរកអាសត្វជើងមួយ ជាមួយ នឹង ដំរីទៅ អាភ្លើ ” ។ខ្លា និង ដំរី ដើរបណ្ដើរយំបណ្ដើរ ទៅរកសត្វជើងមួយទៅជួបនឹងស្វា ស្វាឆ្ងល់ណាស់ ឃើញខ្លា និងដំរីមានអាការដូច្នោះ សួរដឹងដើមទងហើយស្វាលាន់មាត់ថា ” យីបងឯងទាំងពីរ ចាស់ ជាចាញ់បោកអាសត្វអណ្ដើកហើយ ដូច្នេះត្រូវត្រឡប់ទៅវិញជាមួយអញ អញនឹងសាកសួរ វាមើល៍ ” ។ សត្វទាំងបី ក៏នាំគ្នាត្រឡប់មកវិញ អណ្ដើកឃើញស្វានឹកថា អញបោកអាស្វានេះ ទៀត ហើយក៏ ស្រែកថា ” យើបងអាចារ្យស្វាទេតើខ្ញុំ រកតែមុខកន្ទុយបងឯងជាអ្វី នែខ្ញុំប្រាប់អោយច្បាស់ទៅ គឺជា ដងលំពែងព្រះរាជា ទៅកុំនិយាយអ្វីទៅរកសត្វជើងមួយមកឲ្យឆាប់ ៗ ” ។ខ្លា ដំរី និង ស្វា ទាល់ ប្រាជ្ញាក៏នាំគ្នា ដើរយំបណ្ដើរទៅរកសត្វជើងមួយ ពុំដឹងសត្វនោះនៅឯងណា ទៅជួបនឹងក្ងោក ក្ងោកសួរដឹងរឿងហេតុក៏និយាយប្រាប់ថា ” បងទាំង៣ ចាញ់ប្រាជ្ញាវាហើយ មកទៅជាមួយខ្ញុំ ខ្ញុំនឹង សាកសួរវាអោយដឹងឬសគល់ ” ។ខ្លា – ដំរី – ស្វា – ក្ងោក ត្រឡប់មកវិញ មិនទាន់ទាំងសួរថា ដូចម្ដេច ផងអណ្ដើកក៏ស្រែកថា ” យើ បងអ វៈសិន្ធវតើ មករកអ្វី យើ ! អានេះខូចណាស់ ហ៊ានលួចផ្លិតកន្ទុយ ក្ងោកព្រះរាជាមកជាមួយផង ” ។ ក្ងោកភ័យខ្លួន ” នឹកថា អៃយ៉ា លេងឯងទៀតហើយតើ ”។ អណ្ដើក កំហែងថា ៖ ” ទៅមិនរួចខ្លួនទេ ទៅរកសត្វជើងមួយមកអោយអញ។ខ្លា ដំរី ស្វា និងក្ងោក ដើរទៅរកសត្វជើងមួយទៀត ពុំដឹងជានៅឯណាទេ អាសត្វជើងមួយនោះ ។ស្រាប់តែទៅជួបនឹងសត្វ ទន្សាយ ទន្សាយសួរដឹងរៀងក៏និយាយថា បងឯងទាំងអស់គ្នា ឪមកទៅជាមួយអញ ចាំអញដោះ ស្រាយ។ លុះសត្វទាំង ៤បណ្ដើរគ្នាមកដល់ អណ្ដើរឃើញទន្សាយ នឹកថា៖ ” អៃយ៉ា អាទន្សាយមក ជាមួយផងតើ អានេះមានប្រាជ្ញាណាស់ បើអីចឹងត្រូវអញនិយាយទាក់ទងគន្លងអោយមាំទាំ ទើបឈ្នះ វា ” ហើយស្រែកសួរពីចំងាយទៅថា៖
• យី អញមើលទៅឃើញដូចជាបងសុភាទន្សាយ យី បងសុភា ! ពូជពង្សបងឯងសុទ្ធ តែធ្វើនាម៉ឺនកាត់ ក្ដីទាំងអស់ ពុំគួរបងឯងមានចិត្តពាលាលួចយក ប៉ែននំបញ្ចុកព្រះរាជាដូច្នេះ សោះទេ ! ហ្នឹងហើយគេ ហៅថា ចិត្តជាទេវទត្ត មាត់ជាទេវតា។ ទន្សាយនឹកថា ” យីអញថាមកជួបគេ ឥឡូវទៅជាជាប់ពិរុទ្ធ ខ្លួនឯងទៀត ”រួចឆ្លើយថា៖• នែ បងអណ្ដើក ខ្ញុំកើតឡើង ឃើញតែគូថខ្ញុំមានរន្ធច្រើនអីចឹងស្រាប់ ពុំ មែនខ្ញុំលួចគេទេ!អណ្ដើកបានដៃហើយក៏ជេរថា ”យីអាចង្រៃអស់នេះល្ងង់ដូច្នេះតើបានជាទៅរក សត្វ ជើងមួយមិនបានសោះ ចាំអញប្រាប់ឲ្យច្បាស់ទៅ សត្វជើងមួយ គឺផ្សិតនោះឯង ប៉ុន្តែ អញមិនប្រាប់ ត្រង់ អញចង់ដឹងប្រាជ្ញាអាឯងទាំងអស់គ្នាមើល តើប្រាជ្ញាដូចអញឬមិនដូច! ។សត្វទាំង៥ គឺ ខ្លា ដំរី ស្វា ក្ងោក និង ទន្សាយ នាំគ្នាទៅដកផ្សិតបានយ៉ាងច្រើនយកមកប្រកល់អោយអណ្ដើក។ អណ្ដើក ក៏អនុញ្ញាតអោយស្វាឡើងដើមឈើទៅលើកខ្លួនដាក់ចុះពីបង្គាបឈើ រួចប្រើអោយធ្វើកូនខ្ទម លើខ្នង ដំរី និងបិទបាំងជុំវិញ ហើយយកផ្សិតទៅដាក់ក្នុងខ្ទមនោះ ខ្លួនឯងក៏ពួន ស៊ីផ្សិតក្នុងខ្ទម យ៉ាង ឆ្ងាញ់ ពិសា ។ អណ្ដើកបញ្ជាអោយដំរី ដើរទៅរកនគរពារាណសី ឯខ្លា ស្វា ក្ងោក និងទន្សាយ ក៏ចេះតែដើរ ទៅដែរ ដើម្បីដោះសារខ្លួនឲ្យរួចពីពិរុទ្ធ លុះបានទៅដល់ស្រះមួយយ៉ាងធំ មានផ្កាឈូក ច្រើន ទើប អណ្ដើកធ្វើជាឧបាយកលបោកសត្វទាំងនោះទៀតថា ៖
• នែ បងដំរីឈប់សិន ! ទាំងអស់គ្នាស្ដាប់អញ អញជានាម៉ឺនក្នុងវាំង បើអញចូលវាំងម្ដងៗពួកស្រីស្នំ ចេះតែនាំគ្នាសុំផ្កាឈូកពីអញ បើដូច្នេះត្រូវបងស្វាដាក់អញចុះពីដំរី ។ ស្វាឮហើយក៏ស្ទុះទៅ ដាក់ អណ្ដើកពីខ្នងដំរី រួចហើយអណ្ដើកក៏វារចូលទៅពួនសំងំក្នុងស្រះនោះបាត់ទៅ ។ឯ ដំរី ខ្លា ស្វា ក្ងោក និង ទន្សាយចាំយូរពេកមិនឃើញអណ្ដើកចេញមកវិញសោះ ទើបដឹងខ្លួនថា ចាញ់បោកអណ្ដើក ហើយទើបនាំគ្នាចៀសចេញពីទីនោះទៅ។នេះហើយចាស់ទុំច្រើននិយាយថា”ចេះលាក់ពុតមើលតែ អណ្ដើក” ព្រោះអណ្ដើកវាលាក់ខ្លួននៅក្នុងស្នូកជានិច្ច តែបើផុតពីគ្រោះភ័យ វាអាចចេញ ក្បាល ដៃ ជើង មកក្រៅបានតែម្ដង ៕

No comments:
Post a Comment