Blogger Widgets
Blogger Widgets

Friday, April 5, 2013

រឿង តាដក់ជាន់កូនក្រួច

សត្វតាដក់បានជាមានក្បាលទំពែកព្រោះហេតុត្រូវសត្វដទៃទៀតខោកថងទាល់តែរបើករុះសក់អស់
ដូចមានសេចក្ដីនិទានតទៅនេះរឿងបុរាណមួយដំណាលថា មានសត្វតាដក់ចាស់មួយ ដើរស្វែង រកអាហារ សព្វទិសទីភូមិស្ថាន ដោយសារខ្លួនជរាបន្តិចទៅផង ម៉្លោះហើយភ្នែកក៏មិនសូវប៉ិន មើលផ្លូវឬមើលសត្វតូចតាចក៏ពុំសូវឃើញ។ តាដក់ដើរទៅៗស្ទើរដាច់សង្វែងក៏ទៅជាន់កូនក្រួច ដែលពួនជ្រកនៅក្នុងគុម្ពត្រែងស្លាប់បង់ជីវិតទៅ ។ មេក្រួចក្ដៅចិត្តខ្លាំងណាស់តែមិនដឹង ធ្វើដូចម្ដេចព្រោះខ្លួនតូចតាចពុំហ៊ានតវ៉ាជាមួយតាដក់ដែលមានមាឌធំជង្គ្រោងនោះឡើយ ។
មេក្រួចដើរស្វែងរកសត្វណាមួយដែលស្លូតបូតមានគតិទៀងទ្រង់អាចរកយុត្តិធម៌ឲ្យខ្លួនបានខ្លួននឹង
នាំរឿងទៅប្ដឹងសត្វនោះឲ្យជួយជំរះក្ដីសំរាលខ្លួន ។ គ្រានោះក្រួចដើរទៅជួបសត្វគីង្គក់ គីង្គក់ស្រែកសួរថា ៈ-អើ ! បងក្រួចទៅណាមក ណា ?ក្រួចឮគីង្គក់សួរគួរសមក៏ត្រេកអរណាស់ ទើបចាប់និយាយរៀបរាប់រឿងដែលខ្លួនឈឺចិត្ត ប្រាប់ គីង្គក់សព្វគ្រប់ ។ គីង្គក់ក៏កោះហៅតា ដាក់មកសួរថាៈ-តាដក់ ! ហេតុម៉េចបានជាទៅជាន់កូនក្រួចឲ្យស្លាប់បង់ជីវិតដូច្នេះ? តាដក់ ឆ្លើយថា ៈបានជាខ្ញុំជាន់កូនក្រួចព្រោះខ្ញុំភ័យ ដោយមកពីខ្ញុំឃើញសត្វ
ក្រសាវាហូតដាវខ្វាកៗខ្ញុំនឹកថាប្រហែលជាមានសត្រូវមកដល់ទើបបានខ្ញុំស្ទុះម្នីម្នាមិនឃើញទៅជាន់
កូនក្រួចដូច្នេះគីង្គក់ក៏ហោះហៅសត្វក្រសាមកទៀតហើយសួរថាៈ-ចុះហេតុអ្វីបានជាក្រសាឯងហូតដាវនាំអោយតាដក់ភ័យស្ទុះជាន់កូនក្រួចស្លាប់អស់យ៉ាងហ្នឹង? ក្រសាឆ្លើយថាៈបានជានាំគ្នាលើកទ័ព ព្រោះ ខ្ញុំឮត្លុមវាវាយស្គរខ្ញុំស្មានតែមានគ្រោះអាសន្នអ្វីមក ដល់ហើយបានខំនាំគ្នាលើកពលរេហ៍ទៅរង់ ចាំការពារនឹងសត្រូវនោះ។ គីង្គក់កោះហៅសត្វត្លុម មកដល់ទៀត ហើយសួរថាៈ-ចុះមានហេតុអ្វី បាន ត្លុមឯងវាយស្គរអោយផ្អើលគេឯង យ៉ាងនេះ?ត្លុមឆ្លើយថាៈ-បានជាខ្ញុំវាយស្គរ ពីព្រោះខ្ញុំឃើញទុងវាល យសំពៅខ្ញុំស្មានតែកើត ហេតុអ្វីមួយ បានជាវានាំគ្នាបើកសំពៅរត់យ៉ាងនេះ ។ គីង្គក់កោះហៅសត្វទុង មកសួរទៀត។ទុងឆ្លើយថា ៈធម្មតា ខ្ញុំក៏រកស៊ីលើគោកដែល ប៉ុន្តែពេលនេះបានជាខ្ញុំម្នីម្នានាំ គ្នាលយសំពៅប្រញាប់ប្រញាល់រត់បន្តគ្នាដូច្នេះពីព្រោះឃើញតាដក់វាស្ពាយយាមហើយក៏ស្មានថាមានអាសន្ន មកដល់ហើយ!អ្នកទាំងអស់គ្នាក៏ហ៊ោរគឹលឡើងស្រែកព្រមគ្នាថាៈទោសនេះមកពីតាដក់ខ្លួនឯងនេះទេតើ!គីង្គក់សួរយោបល់សត្វទាំងថា តើយើងត្រូវដាក់ទណ្ឌកម្មតាដក់បែបណា។សត្វទាំងអស់តបថា”ត្រូវនាំគ្នាខោកថងក្បាលវាអោយវារាងចាល! ”ថាហើយ សត្វទាំងអស់ក៏ព្រួតគ្នាថងក្បាលតាដក់គ្រប់ៗ គ្នាទីបំផុត គីង្គក់ក៏ខំលោតធាក់ក្បាលដែរ ទាល់តែរោមក្បាលតាដក់រុះអស់ ទំពែករហូតសព្វថ្ងៃ ៕

ប្រភពនិងឯកសារយោង ៖
http://sometkk.blogspot.com/2009/10/blog-post_1252.html

No comments:

Post a Comment