នេះនឹងថ្លាថ្លែងពីរឿងសត្វទាំងឡាយកើតចលាចលដោយសារសត្វផងគ្នាមានជំងឺហើរដើរស្វែងរក មេមត់មកជួយមើល ។ កេរកាលនោះមានសត្វព្រាបមួយមានទុក្ខដោយឆ្លងទន្លេមិនរួច ម្ល៉ោះហើយ ព្រាបចេះត្រូវថ្ងូររហ៊ឹះសុំអោយគេជួយ ។ ត្រង់នេះហើយដែលនាំអោយព្រាបជាប់យំថ្ងូររហូត ដល់សព្វថ្ងៃនេះ ។ ព្រាបយំថ្ងូរខ្លាំងយ៉ាងនេះ ក៏ផ្អើលទៅដល់សត្វដទៃទៀត មកជួយមើលឈូរឆរ ។ ក្នុងបណ្ដាអ្នកដែលមកជួយនោះ មានសត្វខ្លះក៏ជួយឈឺឆ្អាល តែមានសត្វខ្លះទៀត ត្រឡប់ជាបញ្ជោះបន្សោក បន់ផ្ដន្ទា អោយព្រាបទៅវិញ ហេតុនេះបានជាមានសម្រែកសត្វប្លែក ៗ គ្នាតាមភាសាវា គឺខ្លះស្រេកជួយឈឺឆ្អាល និងខ្លះទៀតស្រែកផ្ដន្ទា៖មាន់ ទា ក្អែក ស្រែកផ្ដន្ទា
• ក្អែកស្រែកថា ៖ ” ងាប់ឥឡូវ ! ងាប់ឥឡូវ ! ងាប់ឥឡូវ! “
• (ត្រង់នេះហើយ បានជាក្អែកនៅជាប់ស្រែកថា ៖ឡូវ ៗ នៅដល់សព្វថ្ងៃ)
• មាន់ស្រែកថា ៖ ” ចប ! ចប ! “បានន័យថាអោយរកចបមកបម្រុងចាំ់គប់ខ្មោចព្រាបតែ
ម្ដងទៅព្រោះព្រាបនេះ វានឹងស្លាប់ឥឡូវហើយ។នេះជាពាក្យបញ្ជោះ ព្រោះមាន់ចង់អោយ ព្រាបស្លាប់ចុះ ។
• ទាស្រែកបន្ថែមតាមក្រោយមាន់ថា ” កាប់ ! កាប់! កាប់! “ព្រោះថាបើព្រាបស្លាប់ហើយ មាន់ឲ្យគេរកចបហើយនោះ ត្រូវកាប់ដីកប់វាតែម្ដងទៅ។ក្រៅពីសត្វដែលផ្ដន្ទាឲ្យព្រាបស្លាប់ នៅមានសត្វដែលជួយសង្គ្រោះព្រាបច្រើនទៀត ។ នៅពេលនោះ សត្វរលកស្រែកថា ” រ៉កគ្រូ ! រ៉កគ្រូ ! ” តែសត្វដទៃទៀតជំនុំគ្នាថា ត្រូវទៅរកមេមត់ អោយជួយសង្គ្រោះជីវិតសត្វព្រាបវិញប៉ុន្តែ រូបមេមត់នោះនៅឆ្ងាយណាស់ ហើយពេលនេះជារដូវវស្សាមានទឹកជោរជន់លិចវាលល្ហល្ហាច ផង។បើនឹងធ្វើដំណើរទៅ តោងតែរកទូកក្ដារច្រវាចែវទើបបាន ម្ល៉ោះហើយពួកសង្គ្រោះទាំងនោះ ម្នីម្នាស្រេកកកោកកកាករកប្រដាប់ទាំងនេះលាន់ទ្រហឹង៖អាអូត ស្រែកថា ៖”ទូក ! ទូក ! ទូក ”មាន់ទឹកស្រែកថា ៖” ច្រវា ! ច្រវា ! ច្រវា !”ប្រវឹក និង ស្មោញ នាំគ្នាបាចទឹកចេញពីទូកឮសូរខ្វក់! ខ្វក់ ! ខ្វក់ !រួចហើយគេក៏ចេញទូក ដឹកនាំទាំងព្រាប ដែលជាអ្នកជំងឺនោះឆ្ពោះទៅលំ នៅមៀមជារូបមេមត់។ ទំរាំទៅដល់ ជាពេលពន់ព្រលប់សត្វមៀមរូបមេមត់យកសត្វទីទុយជាស្នំគឺ ជាអ្នកនិយាយលួងលោមរូបមេមត់។បណ្ដាសត្វដែលមានសំរែកផ្សេងៗ គ្នា ក៏ប្រជុំគ្នាធ្វើជាវង់ ភ្លេងអារក្សមួយវង់ ដើម្បីបញ្ជាន់រូបមេមត់នោះ គឺ ៖
សត្វត្លុមធ្វើស្គរ សារិកាកែវធ្វើទ្រ ល្វាចេកធ្វើប៉ី ត្រសេះវាយក្រាប និងទន្ទេបជាអ្នកច្រៀង ។ លុះនាំគ្នាធ្វើត្រាប់បទភ្លេង បានមួយចប់ហើយ ទីទុយជាស្នំ ចាប់ផ្ដើមសួរឡើងថា ៖ទីទុយពើតពើង
កូនយើងជាទេ ? ទីទុយពើតពើង! កូនយើងជាទេ? មៀមដែលជារូបមេមត់ពុំមានស្ដីថាអ្វីសោះ រឹតតែបើកភ្នែកធំឡើង ៗ លុះទីទុយនៅតែសួរដដែលៗ ពេកក៏ឆ្លើយតែមួយម៉ាត់ថា៖លៀងលៀង ! ឮដូចនេះ គ្រលីងគ្រលោងក៏ស្រែកឡើងថា៖“ជាក៏លៀង មិនជាក៏លៀង !” ជាក៏ លៀងមិនជាក៏លៀង”លុះចាប់ពិធីបញ្ជាន់រូបមេមត់រួចហើយ សត្វទាំងអស់ក៏នាំគ្នាវិលមកកាន់ កំពង់ ដើម្បីឆ្លងត្រឡប់មកកន្លែងខ្លួនវិញ ។ មកដល់កំពង់រកទូកពុំឃើញ ក៏បង្កូកហៅរកគ្នា ក្រែងមានអ្នកណាយកទូកទៅអុំលេង ស្រាប់តែមានសត្វមួយស្រែកឆ្លើយពីត្រើយម្ខាងមក ថា” គូក ៗ ! ។ “គេក៏នាំគ្នាដាក់ឈ្មោះ សត្វនោះថា សត្វគូក ៗ រហូតដល់សព្វថ្ងៃ។ចំណែក សត្វក្អែកដែលជាសត្វផ្ដន្ទាអោយព្រាបស្លាប់តែត្រឡប់ជាមិនស្លាប់វិញ ដោយបានទីទុយ មៀម គូក ជួយយកអាសានោះ ក៏ប្រកាន់ស្អប់សត្វទាំងនោះ តែកាលណាឃើញសត្វទាំងនេះហើយ តែងតែព្រួតគ្នាដេញចឹកព្យាបាទ ជាប់រហូតដល់សព្វថ្ងៃនេះ ៕

No comments:
Post a Comment