Blogger Widgets
Blogger Widgets

Wednesday, April 3, 2013

រឿង​ រាជសីហ៍ស្រលាញ់មេគោ






មាន​សត្វ​រាជសីហ៍​មួយ​ដើរ​ទៅ​ឃើញ​មេ​គោ​របស់​នាយ​គោបាល​ម្នាក់ ក៏​មាន​ចិត្ត​ប្រតិព័ទ្ធ​ស្រលាញ់​ស្នេហា ចូល​ទៅ​សេពកាម​ដោយ​មេ​គោ​រួច​ហើយ​ក៏​ចូល​ព្រៃ ។អាការ​រាជសីហ៍​សេព​នឹង​មេ​គោ​នោះ មិន​តែ​ម្ដង​ឡើយ សឹង​ចល​ទៅ​សេព​សព្វៗ​ថ្ងៃ ឯ​មេ​គោ​ទាំង​ឡាយ តាំង​តែ​ពី​រាជសីហ៍​ចូល​កាល់​រឿយៗ​មក ក៏​ស្គាំងស្គម​ទ្រម​មាឌ ហើយ​ទាំង​មាន​ក្ដី​ភិតភ័យ​ខ្លាច​រាជ​សីហ៍​នោះ​ផង ឯ​ទឹក​ដោះ​សោត​ក៏​ចេញ​មិន​បរិបូណ៍​ដូច​អំពី​មុនៗ​ឡើយ ។
នាយ​គោបាល កាល​បើ​បាន​ឃើញ​រាជសីហ៍​ចូល​កា់​មេគោ​ទាំងឡាយ​របស់​ខ្លួន តែ​សព្វៗ​ថ្ងៃ​ដរាប​ដល់​មេគោ​ទាំងឡាយ​ស្គាំងស្គម​ទ្រមមាឌ នឹង​រឹត​យក​ទឹក​ដោះ​ពុំ​សូវ​បាន ដូច​កាល​មុនៗ​ដូច្នេះ ក៏​នាំ​សេចក្ដី​នុះ ទៅ​ជម្រាប​ដល់​មហាសេដ្ឋី ជា​នាយ​ធំ ឲ្យ​ជ្រាប​ហេតុ​សព្វ​ប្រការ មហា​សេដ្ឋី​ក៏​ប្រាប់​ឲ្យ​នាយ​គោបាល​ប្រកប​ថ្នាំ​ពិសពុល យក​ទៅ​លាប​គូថ​លាប​រោម​នៃ​មេ​គោ​ទាំងឡាយ​នោះ ដើម្បី​បំពុល​រាជសីហ៍​ក្នុង​កាល​ដែល​វា​មក​លិទ​រោម​លិទ​គូថ​មេ​គោ​នោះ​ឯង ។
ឯ​នាយ​គោបាល​ក៏​ចេញ​មក​ស្ល​ថ្នាំ​ពិស បាន​ហើយ​ក៏​នាំ​ទៅ​លាប​កាយ​នៃ​មេ​គោ តាម​ពាក្យ​មហា​សេដ្ឋី​បង្គាប់​នោះ​ឯង ។
ឯ​រាជសីហ៍​នោះ​លុះ​ពេល​ព្រឹក​ឡើង ក៏​ចូល​ទៅ​ក្នុង​ហ្វូង​គោ ដល់​ហើយ​ក៏​ទៅ​ប្រលោម​ស្នេហា តាំង​លិទ​កាយ​លិទ​គូថ​នៃ​មេ​គោ​នោះ​ឯង លុះ​ពាល់​ត្រូវ​ថ្នាំ​ពិស​នោះ​កាល​ណា ក៏​កើត​ពុល​ដាល​ផ្សព្វផ្សាយ​ប្រកាច់​ដួល​ចុះ ដល់​នូវ​មរណ​កាល​កណ្ដាល​ហ្វូង​គោ​នោះ​ហោង ។
សីហ៍​អើយ​សីហោ ស្លាប់​ព្រោះ​គូថ​គោ ដោយ​ឥត​ប្រាជ្ញា គិត​ស្វែង​តែ​កាម កើត​ញ៉ាម​ស្នេហា មិន​ពិចារណា ឲ្យ​យល់​ខុស​ត្រូវ ។ ខ្លួន​ជា​សត្វ​ព្រៃ ជាតិ​គោ​ទីទៃ ខុស​ពូជ​ពង្ស​ផៅ គួរ​ឬ​ទៅ​ធ្វើ អំពើ​ជម្រៅ លិទ​គោ​ពាល់​ត្រូវ ថ្នាំ​ពិស​ពុល​ក្ស័យ ។

ប្រភពនិងឯកសារយោង ៖
http://khmerlegend.blogsome.com

No comments:

Post a Comment