លោកនោះ ឮអាឡេវថាដូច្នោះ ក៏ភិតភ័យខ្លាំងណាស់ យកប្រាក់មួយបាទឲ្យទៅអាឡេវជាប្រញាប់ ។ អាឡេវមិនព្រមទទួលយក វាថា កាលលោកនិយាយនោះថា ឲ្យប្រាក់មួយបាត្រដែលឆាន់បាយសព្វថ្ងៃ ឥឡូវ ត្រូវលោកយកប្រាក់វាល់ពេញបាត្រទើបខ្ញុំករុណាទទួលយក បើលោកមិនរកឲ្យទេ នឹងទៅពិតលោកគ្រូធំថា លោកទៅដេកនិងស្រីពីយប់មិញ... លោកគ្រូធំជ្រាបហើយ នឹងចាប់លោកយកទៅវាយបណ្តេញមិនឲ្យនៅក្នុងវត្តមួយទៀត ខ្ញុំករុណានឹងទៅប្តឹងលោកឧកញ៉ាព្រះស្តេច ជាធំក្នុងក្រុមសង្ឃការី ឲ្យមកចាប់យកទៅ, ពួកសង្ឃការីនឹងយកសំបត់បោកក្បាលលោកផ្សឹកចេញពីសង្ឃហើយដាក់ជា ពលរាជនិមន្ត ពុំនោះសោតគេនឹងដាក់ជាពលបោចស្មៅដំរី ។ លោកឮអាឡេវថាដូច្នោះ ក៏ភ័យណាស់អង្វរថា ចាំរកប្រាក់ឲ្យកុំទៅពិតលោកគ្រូធំ! និងទៅប្តឹងក្រុមសង្ឃការីឡើយ ហើយខំរកប្រាក់លក់ទាំងស្បង់ចីពរផ្សែផ្សំឲ្យអាឡេវ ។ អាឡេវឃើញលោកលក់ស្បង់ចីពរផ្សែផ្សំប្រាក់ឲ្យដូច្នោះ ក៏និយាយបនឹងលោកថាណ្ហើយ ចុះ! លោករកប្រាក់ឲ្យខ្ញុំករុណាល្មមតែស្ពាយទៅផ្ទះរួចបានហើយ ។ លោកឮអាឡេវថាដូច្នោះ ក៏មានចិត្តត្រេកអរណាស់ រៀបវេចប្រាក់រួចសម្ពាយឲ្យអាឡេវ ហើយនិយាយអង្វរថា កុំឲ្យនិយាយប្រាប់ឲ្យគេដឹង, ដឹងអាណិតយកតែបុណ្យទៅចុះ ។ អាឡេវថា លោកកុំព្រួយព្រះទ័យ ខ្ញុំករុណាមិនប្រាប់គេទេ ហើយទទួលយកប្រាក់ពីលោកដើរទៅផ្ទះ ។ លុះទៅដល់ផ្ទះជួបនឹងម្តាយ អាឡេវក៏ស្រែកប្រាប់ម្តាយថា ម៉ែដេរថង់ៗ ។ នាងងោះឮហើយសួរទៅថា ដេរធ្វើអ្វី? ។ អាឡេវបង្ហាញប្រាក់ដែលស្ពាយ ។ នាងង៉ោះជាម្តាយឃើញអាឡេវបានប្រាក់មួយសម្ពាយដូច្នោះ ក៏ស្ទះទៅប្រាប់អ្នកង៉េះជាប្តី ។ អ្នកង៉េះមកឃើញអាឡេវបានប្រាក់មួយសម្ពាយ ក៏បាត់ខឹងនឹងអាឡេវដែលបញ្ឆោតងំពីមុននោះ អរនឹងអាឡេវទាំងម្តាយឪពុក ហើយអ្នកង៉េះសួរទៅអាឡេវថា កូនបានប្រាក់នេះពីណា! កូនធ្វើម្តេចបានជាបាន? ។ អាឡេវប្រាប់ឪពុកវាថា ក្រអីសព្វបើប្រាក់ គ្រាន់តែបង្ហាញកេរ្តិ៍ខ្មាសឲ្យអ្នកផ្សាមើលគ្រប់គ្នា ខ្លះគេឲ្យមួយបាទ ខ្លះពីរបាទ តែរាល់គ្នាដូច្នេះទៅ ក៏បានច្រើនហើយ បើឪចង់បានប្រាក់ច្រើនទៅបង្ហញកេរ្តិ៍ខ្មាសឲ្យអ្នកផ្សារមើលម្តង ម្នាក់ទៅ ឪយកប្រាក់មិនងស់ ។ អ្នកង៉េះជាឪពុកឮអាឡេវថាដូច្នោះហើយ ហេតុតែជាមនុស្សឆោតល្ងង់ក៏ទៅធ្វើតាមពាក្យអាឡេវ លុះទៅដល់ផ្ារ ក៏ឈរនៅមាត់ទ្វារផ្ទះគេ ហើយស្រាតខោបង្ហាញកេរ្តិ៍ខ្មាស ។ អ្នកផ្ទះឃើញដូច្នោះ ក៏អៀនខ្មាសបបួលគ្នាដេញវាយ ។ អ្នកង៉េះចេញពីផ្ទះមួយចូលចូលទៅផ្ទះមួយទៀត ហើយបង្ហាញកេរ្តិ៍ខ្មាសគេ គេដេញវាយស្ទើរតែនឹងស្លាប់ អ្នកង៉េះភ័យក៏រត់ទៅផ្ទះ ។ ឯអាឡេវ ចាមើលឳពុកពាក់កណ្តាលផ្លូវ ឃើញឳពុករត់មកពីផ្សារ ហើយជួនជាមានជ្វាស្ពាយទំនិញព្រែ ហូលប្រអប់ ប្រាក់ មាស ជាច្រើនមកអំពីចម្ងាយ ក៏ប្រាប់ទៅអ្នកក៏ប្រាប់ទៅង្នកង៉េះជាឪពុកថា ហ្ន៎ឪ! អ្នកផ្សារគេតាមមកវាយឪហើយ បើដូច្នោះឪរត់គាត់វាលនេះទៅទើបរួចខ្លួន ។ អ្នកង៉េះឮកូនប្រាប់ដូច្នោះ ក៏ក្រឡេកមើលទៅឃើញមនុស្សដើរអំពីចម្ងាយតម្រង់មកមែន គាត់គិតស្មានថាជាអ្នកផ្សារគេតាមមកវាយទៀតភ័យដែលស្ពាយទំនិញ នោះ ក៏មកដល់ ។ អាឡេវគិតបញ្ឆោតជ្វានោះទៀត វានិយាយប្រាប់ថា បងធមអើយ! មានគេដេញក្តាន់បាក់ជើងម្ខាង ប៉ុន្តែអ្នកដេញនោះ តែម្នាក់ឯងនឹងស្ទាក់ចាប់ពុំបាន បើដូច្នោះ បងធមឯងរត់ទៅជួយចាប់ បើបាននឹងយកមកចែកគ្នាស្លស៊ី ។ ជ្វាឮអាឡេវប្រាប់ដូច្នោះ ក៏ក្រឡេកមើលទៅតាមពាក្យអាឡេវឃើញមនុស្សរត់ គិតស្មានថាជាមនុស្សដេញក្តាន់មេន ក៏យកសម្ពាយផ្ញើទុកនឹងអាឡេវទាំងអស់ ហើយបបួលគ្នារត់ទៅតាមអ្នកង៉េះៗ រត់បណ្តើរក្រឡេកមើលមកក្រោយបណ្តើរ ឃើញជ្វារត់តាមក្រោយ គិតស្មានថាជាគេដេញចាប់ខ្លួនក៏ប្រឹងរត់ទៅទៀត ។ ឯអាឡេវបានសម្ពាយទ្រព្យរបស់ជ្វាហើយ ក៏ជញ្ជូនយកទៅលាក់ទុកឲ្យម៉ែវា ហើយវាវេះរត់អំពីទីនោះទៅទៀត ។ ឯជ្វាដល់ដឹងថាអាឡេវបញ្ឆោតដូច្នោះ ក៏ត្រឡប់មកវិញរកសម្ពាយទំនិញនិងអឡេវពុំឃើញ នឹកស្តាយរបស់ណាស់ នឹងរកចាប់អ្នកឯណាពុំបាន ក៏ខំដើរទៅរកអាឡេវ ។ សូមស្លេះត្រឹមនេះសិន ។ សូមចែងពីរឿងអាឡេវដែលរត់ទៅនោះវិញ ។ អាឡេវ កាលក្រោយនោះ រត់ទៅដល់ស្រុកមួយឆ្ងាយណាស់ហើយបានជួបនឹងដូចចាស់ម្នាក់ និងចៅក្រមុំម្នាក់កំពុងរៀបទូកផ្ទុករបស់ទ្រព្យ ដើម្បីទៅនៅស្រុកឯទៀត ឲ្យជិតជួបជុំនឹងអស់បងប្អូនញាតិសន្តាន ត្បិតចៅគាត់ធំពេញក្រមុំល្មឲ្យមានប្តីហើយ ។ អាឡេវឃើញចៅដូចចាស់នោះ ក៏មានចិត្តស្រឡាញ់ ហើយជួយជញ្ជូនរបស់ទ្រព្យដាក់ទូក ។ ដូនចាស់ឃើញអាឡេវជួយឈើឆ្អាលដូច្នោះ គាត់សួរ ចៅទៅណា? ។ អាឡេវប្រាប់ថា ខ្ញុំសូមដោយសារយាយទៅផង! ។ ដូនចាស់នោះសួរថា ចៅឯងឈ្មោះអ្វី? ។ អាឡេវជម្រាប់ថាខ្ញុំឈ្មោះជីចៅប្រសា តើយាយទៅណា? ខ្ញុំសូមដោយសារទៅផង ។ យាយចាស់ឮអាឡេវសុំ ដោយសារដូច្នោះ ក៏មានចិត្តអរនឹកថាបានវាជាគ្នា គ្រាន់នឹងជួយចែវទូកទៅ ។ លុះរៀបរបស់ទ្រព្យរួចស្រេចកាលណា អាឡេវក៏សុំខ្លួនចែវទូក ។ ឯដូនចាស់អង្គុយអុំក្បាល ចៅក្រមុំអង្គុយកណ្តាល ។ អាឡេវនិងចៅក្រមុំចេះ តែរំពៃមើលមុខគ្នា ហើយញញឹមទៅមករកគ្នា ។ លុះចែវបន្តិចទៅ អាឡេវធ្វើជាភ្លេចកាំបិតក៏និយាយថា ឱយាយអើយ? ខ្ញុំភ្លេចកាំបិតចោលនៅលើគោកឯក្រោយនោះ ត្បិតខ្ញុំរវល់តែជញ្ជូនរបស់យាយ បានជាខ្ញុំភ្លេចកាំបិតខ្ញុំ, កាំបិតនោះ ជារបស់កេរ្តិ៍កោះពីម៉ែឪដូនតាមកដូច្នេះខ្ញុំសុំត្រឡប់ទូកទៅយក វិញ ។ ដូចចាស់ក៏ព្រមត្រឡប់ទូកទៅវិញ លុះដល់កំពង់អាឡេវនិយាយនឹងដូចចាស់ថាយាយអាណិតឡើងទៅយកកាំបិតឲ្យ ចៅបន្តិច ខ្ញុំទុកត្រង់គល់ឈើខាងលើច្រាំងនៅប្របផ្លូវ ដែលយើងជញ្ចូនរបស់មកនោះ ។ អាឡេវវាបញ្ឆោតនាយចាស់ ឲ្យតែគាត់ឡើងទៅផុតកាលណា នឹងចេញទុកអុំរត់យកចៅក្រមុំ ។ លុះដូនចាស់ឡើងដល់មាត់ច្រាំងល្មបាំងភ្នែក អាឡេវក៏ម្នីម្នាថយទូកជាប្រញាប់ ចោលដូនចាស់នោះ ហើយខំចែវតាមបណ្តោយទឹកហូរទៅ ។ យាយចាស់នោះ លុះរកកាំបិតពុំឃើញក៏ត្រឡប់មកទូកវិញ បាត់ទាំងអាឡេវ បាត់ទាំងទូក ។ បាត់ទាំងចៅក្រមុំ ក្រឡេកមើលទៅក្រោមទឹក ឃើញអាឡេវកំពុងខំប្រឹងចែវទូក ។ ដូនចាស់ភ័យណាស់ យកដៃគក់ទ្រូង ស្រែកទ្រហោយំបណ្តើរ ស្រែកបណ្តើរ ឲ្យអ្នកស្រុកគេជួយដេញតាមថា សូមជួយផង ត្បិតជីចៅប្រសា វាលួចពង្រត់ចៅក្រមុំខ្ញុំទៅហើយ! ។ អស់អ្នកស្រុកគេឮថា ចៅប្រសានាំពង្ត់ចៅក្រមុំដូច្នោះ,, គ្មាននរណាគេជួយ គេគិតថា ប្រពន្ធរបស់អាឡេវ ។ លុះដូនចាស់រត់តាមពុំទាន់ ទើបរាយដំណើរប្រាប់ង្នកស្រុកថា អាដែលលួចចៅក្រមុំខ្ញុំនោះ វាឈ្មោះជីចៅប្រសា វាលួចពង្រត់ចៅក្រមុំនិងទ្រព្យខ្ញុំទៅទេតើ ។ ទើបអ្នកស្រុកគេដឹងគ្រប់គ្នាថា អាឡេវវាបញ្ឆោតលួចពង្រត់ចៅ ក្រមុំនិងរបស់ទ្រព្យយាយ,, ដូច្នោះ ក៏គេមិនដឹងធ្វើដូចម្តេចនឹងទៅតាមក៏មិនទាន់ ត្បិតវាទៅយូរណាស់ហើយ ។ ឯអាឡេវ ខំចែវលុះដល់វេលាយប់និយាយលួងលោមនាងក្រមុំនោះថា បានជាបងខំពង្រត់មក ត្បិតបងស្រឡាញ់នាងនាស់! ឥឡូវនេះបងយកនាងធ្វើជាប្រពន្ធ ។ នាងក្រមុំនោះ ចេះតែកន្ទក់អន្ទេញរឭកជីដូន ត្បិតធ្លាប់នៅតែពីរនាក់ ហើយនិយាយប្រាប់អាឡេវថា ម្ល៉េះសមយាយគាត់រកខ្ញុំមិនខើញ គាត់នឹងលោតទឹកសម្លាប់ខ្លួនក៏មិនដឹង? មួយទៀត សមគាត់នឹករឭកខ្ញុំ គាត់សង្រេងសង្រៃ អត់ទាំងបាយទៅជាឈឺស្លាប់អាសារឥតការ, បើជាដូច្នោះសូមអ្នកជួយខ្ញុំទៅវិញ បើអ្នកមិនជូនទៅទេ ខ្ញុំនឹងលោតទឹកសម្លាប់ខ្លួន ។ អាឡេវឮនាងនោះនិយាយដូច្នោះក៏វាតទូកចូលក្នុងព្រៃស្ងាត់ លួងលោមនាងនោះថា បងស្រឡាញ់នាងណាស់ហើយ បានជាបងខំពង្រត់យកមកធ្វើជាប្រពន្ធ បើនាងលោតរត់សម្លាប់ខ្លួនដូច្នោះ តើបងបាននរណាជាប្រពន្ធ ។ នាងឆ្លើយ! ឡើងថា បើង្នកស្រឡាញ់ ម្តេចក៏អ្នកមិនដណ្តឹងតាមច្បាប់?,,, ។ អាឡេវឆ្លើយថា ឱនាងអើយ! បើចាំដណ្តឹងតាមច្បាប់ ធ្វើម្តេចនឹងឆាប់បានទាន់ចិត្ត បើគេឲ្យនោះក៏បាន បើគេមិនឲ្យនោះនឹងទទេឥតអំពើ, ដូច្នេះហើយបានជាបងនាំពង្រត់នាងសិន, ទៅដល់ស្រុកម៉ែឪដូនតានឹងរៀបការតាមច្បាប់, នាងកុំតូចចិត្ត បងនឹងជូនទៅសួរជីដូននាងជាប្រញាប់ នាងពុំថប់បារម្ភឡើយ ។ នាងក្រមុំក៏ព្រមព្រៀងសុខចិត្ត ធ្វើជាប្រពន្ធអាឡេវទៅ ។ លុះព្រឹកឡើងអាឡេវក៏ចែវទូកទៅទៀត ប្រទះនឹងចោរ ៥០០ នាក់ ។ ចោរទាំង ៥០០ នោះតែងតែទៅចាំប្លន់អ្នកទូក អ្នកដំណើរដែលដើរទៅរកស៊ីតែសព្វថ្ងៃ ។ លុះឃើញទូកចែវទៅដល់ ក៏គិតប្លន់យកទ្រព្យរបស់ ។ អាឡេវដឹងថា ចោរចង់ប្លន់យកទ្រព្យរបស់ខ្លួនដូច្នោះ ក៏ចូលទូកទៅក្នុងកណ្តាលពួកចោរ ហើយឡើងទៅនិយាយនឹងមេចោរថា អស់អ្នករាល់គ្នាហ៊ានប្លន់តែអ្នកទូក-អ្នកដំណើរដែលដើររកស៊ី ដាច់ដោច ឆ្ងាយពីស្រុកពីភូមិគេ ហើយលើកគ្នាទៅទាំងហ្វូងៗ ផង, ឯខ្លួនខ្ញុំមិនចេះប្លន់អ្នកដើររកស៊ីដាច់ដោចដូច្នេះទេ ខ្ញុំប្លន់តែអ្នកស្រុកអ្នកនគរ ហើយខ្លួនខ្ញុំតែម្នាក់ឯង, បានជាខ្ញុំហ៊ានដូច្នេះ ដោយខ្ញុំចេះអាគមកាប់មិនមុតដុតមិនឆេះ ហើយចេះទាំងអាគមបឋមំ បឋម៉ឺន ប៉ែតដាន សាដាន មហាស្រឡប់ មហាស្រឡាយ នារាយណ៍បែងភាគនារាយណ៍កាឡា ខ្ញុំចេះអស់មិនសល់, នេះខ្ញុំទើបនឹងមកពីប្លន់ស្រុកគេ យកបានទាំងកូនក្រមុំគេម្នាកមកផង បើអ្នកឯងមិនជឿ អ្នកសួរស្រីនោះចុះ ។ អស់ពួកចោរបានស្តាប់អាឡេវអួតប្រាប់ពីសិល្បសាស្រ្តអាគមវិជ្ជាការ ដូច្នោះហើយ ក៏ចង់រៀនទើបនិយាយនឹងអាឡេវថា បើដូច្នោះ សូមអ្នកបង្ហាញអាគមសិល្បសាស្រ្តដល់យើងរាល់គ្នាផង! យើងសុំអ្នកធ្វើចាគ្រូបង្ហាញប្រដៅ ហើយនៅរកស៊ីជាមួយគ្នា ។ អាឡេវថា បើអ្នករាល់គ្នាចង់រៀន ខ្ញុំក៏បង្ហាញបាន ប៉ុន្តែ ការរកទីធ្វើពីធីចូលត្រណមនោះក្រណាស់ មានតែរកកោះដាច់ពីស្រុកពីភូមិគេ ហើយនៅកណ្តាលទន្លេឆ្ងាយពីត្រើយ នោះទើបធ្វើបាន ហើយអាឡេវនិងចោរក៏នាំគ្នាទៅរកកោះកណ្តាលសមុទ្រ បានឃើញកោះមួយមានផ្នូកខ្សាច់ល្អ ក៏ឡើងទៅលើកោះនោះ រកមើលទីកន្លែងសមគួរឆ្ងាយពីកន្លែងចតសំពៅ ។ អាឡេវប្រាប់ថា បើអ្នកចង់ចេះអាគមឲ្យពូកែនោះត្រូវស្តាប់ខ្ញុំ បើខ្ញុំបង្គាប់ឲ្យធ្វើអ្វី ត្រូវធ្វើតាមពាក្យខ្ញុំទាំងអស់នោះ ទើបបានអាគមពូកែឆុតឆាប់ ។ អស់ចោរទាំង ៥០០ ក៏ទទួលព្រមធ្វើតាមទាំងអស់ ហើយអាឡេវបង្គាប់ឲ្យធ្វើរោងពិធី មានបាយសី មានទៀនធូប ភ្ញីផ្កា ហើយមានរាជ័រតិឆត្រទង់ សង់ជារាន ៧ ថ្នាក់ ហើយវាឲ្យជីកកកាយដីខ្សាច់ជាអណ្តូងធំជ្រៅ ឲ្យមានទឹកល្មមមុជលិចក្បាល លុះធ្វើស្រេច ហើយវាបង្គាប់ចោរ ៥០០ នាក់ឲ្យកោរសក់ ឲ្យស្រាតសំពត់ចេញទាំងអស់គ្នា ហើយវានិយាយបញ្ឆោតចោរតាំង ៥០០ នោះថា រីអាគមខ្ញុំនេះដែលនឹងរៀបនោះ ត្រូវមុជទឹក ហើយនឹងសូត្រអត់ដង្ហើមនៅក្នុងទឹកបាន៧ចប់ ទើបពូកែមែនទែន ។ ពួកចោរក៏នាំគ្នាហាត់មុជទឹកសូត្រអាគម ។ ឯអាឡេវចុះទៅសំពៅ និយាយខ្សឹមប្រាប់ប្រពន្ធឲ្យរៀបខ្លួន ហើយទាញពួរយុថ្កាឲ្យខ្លី, វាផ្តាំប្រពន្ធថាបើអញរត់ចុះពីលើគោកមកត្រូវទាញពួរយុថ្កាឡើងឲ្យឆាប់ ។ ផ្តាំស្រេច ហើយក៏ត្រឡប់ទៅវិញ លុះដល់ព្រលប់យប់ងងឹត វាឲ្យពួកចោរមុជទឹក ហើយបង្គាប់ថា បើមុជ ត្រូវមុជឲ្យព្រមគ្នា បើងើបៗ ឲ្យព្រមគ្នា ទើបអាគមពូកែ ។
Monday, April 8, 2013
អាឡេវ(២)

Subscribe to:
Post Comments (Atom)
No comments:
Post a Comment